ត្រឹមតែ៣ម៉ោងប៉ុណ្ណោះ នគរបាលរាជធានីភ្នំពេញ ឃាត់ម៉ូតូ៩០០គ្រឿង និងរថយន្ត៨០គ្រឿង បើកបរល្មើសច្បាប់ចរាចរ

រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរបាយការណ៍បឋម ស្តីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានឃាត់យានយន្ត ដែលល្មេីសច្បាប់បានដូចខាងក្រោម៖

១- ម៉ូតូចំនួន ៩០០គ្រឿង
២- រថយន្ត ៨០ គ្រឿង

របាយការណ៍ដដែល បង្ហាញថា ក្នុងចំណោមម៉ូតូទាំង ៩០០គ្រឿង គឺអ្នកប្រើប្រាស់ម៉ូតូអត់ពាក់មួក ការពារសុវត្ថិភាពមានចំនួន ៨៤៥ គ្រឿង, អត់ស្លាកលេខ ០៨ គ្រឿង និងល្មើសសញ្ញាចរាចរមានចំនួន ៤៧គ្រឿង។

រីឯរថយន្តមានចំនួន ៨០គ្រឿង ក្នុងនោះ អត់ពាក់ខ្សែក្រវ៉ាត់ ៦៣គ្រឿង, បើកបញ្ច្រាស់ទិស ០៧គ្រឿង, អត់លេខ ០២គ្រឿង, និយាយទូរស័ព្ទ ០២ គ្រឿង, រថយន្តអត់ប័ណ្ណសំគាល់យានចំនួន ០១គ្រឿង, ល្មើសសញ្ញាចរាចរ ០៣គ្រឿង និងដឹកសំពីងសំពោង ០២គ្រឿង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង