រសៀលនេះ ភ្លើងឆេះរោងសិប្បកម្ម ផលិតគ្រឿងសង្ហារឹម របស់ចិនមួយកន្លែង នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រោងសិប្បកម្មផលិតគ្រឿងសង្ហារឹម របស់ចិន នៅតំបន់ឃ្លាំងលើ ស្ថិតក្នុងក្រុម០៦ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ត្រូវបានអគ្គីភ័យឆេះអស់ស្ទើរទាំងស្រុង នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចសន្និដ្ឋានថា អគ្គិភ័យនេះ បទំនងជាអាចបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ឆេះចេញពីប៉ុស្តិ៍ផ្សារដែក ហើយរាលឆ្លងចូលទៅខាងអគារ នៃរោងសិប្បកម្ម ដែលផ្ទុកដោយសម្ភារៈងាយឆេះភ្លើង។

អគ្គិភ័យនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចេញរថយន្តមកជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះនេះភ្លាមៗដែរ
ប៉ុន្តែមិនអាចពន្លត់ភ្លើង ដែលកំពុងតែឆេះសន្ធោសន្ធៅនោះបានទេ ដោយភ្លើងបន្តឆេះរហូតដល់ល្ងាចថ្ងៃទី០១ ខែឧសភានេះ ទើបសមត្ថកិច្ចអាចគ្រប់គ្រងភ្លើងឆេះនេះបាន។ ប៉ុន្តែទ្រព្យសម្បត្តិក្នុងរោងសិប្បកម្មមួយនេះ ត្រូវភ្លើងឆេះស្ទើរទាំងស្រុងអស់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង