ថ្ងៃទី០១ខែឧសភានេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរជិត ១៥០០គ្រឿង

រាជធានីភ្នំពេញ៖ របាយការណ៍របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានពង្រាយកម្លាំងតាមគោលដៅភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៤៧ទីតាំង ដោយបានអនុវត្តផែនការរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក និងចាប់ឃាត់យានយន្ត ដែលបើកបរល្មើសច្បាប់ច្បាប់ចារាចរផ្លូវគោកថ្មី បានចំនួន ១៣២២គ្រឿង។ ក្នុងនោះ សម្រាប់ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ៩:៣០នាទី ឃាត់ម៉ូតូបានចំនួន៩០០គ្រឿង អត់មួក ៨៤៥គ្រឿង អត់ស្លាកលេខ៨គ្រឿង ល្មើសសញ្ញាចរាចរ ៤៧គ្រឿង។ រថយន្ត ៨០គ្រឿង, អត់ខ្សែក្រវ៉ាត់ ៦៣គ្រឿង, បញ្ច្រាសទិស ០៧គ្រឿង , អត់ស្លាកលេខ២គ្រឿង និយាយទូរស័ព្ទ ០២គ្រឿង, អត់ប័ណ្ណសំគាល់យានយន្ត០១គ្រឿង, ល្មើសសញ្ញាចរាចរ ០៣គ្រឿង និងដឹកសំពីងសំពោង ០២គ្រឿង។

របាយការណ៍ដដែល បញ្ជាក់ថា សភាពការណ៍ទូទៅ នៃការចុះអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី នៅថ្ងៃទី០១ ខែឧសភានេះ ពុំមានបាតុភាពកើតឡើង គួរឲ្យកត់សម្គាល់នោះទេ។

របាយការណ៍ របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា
សម្រាប់ពេលព្រឹកចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:០០នាទី សមត្ថកិច្ចបានឃាត់ម៉ូតូបានចំនួន ២៧៤គ្រឿង, អត់មួក ២៣៦គ្រឿង, អត់កញ្ចក់១៦គ្រឿង, អត់ស្លាកលេខ ០៥គ្រឿង និង និយាយទូរស័ព្ទ ០១គ្រឿង។

ចំណែករថយន្ត ៦៨គ្រឿង, អត់ខ្សែក្រវ៉ាត់ ៣២គ្រឿង, បញ្ច្រាសទិស ០៧គ្រឿង, អត់គោរពស្លាកសញ្ញាចរាចរ ០៨គ្រឿង, ហួសឆៀក ០២គ្រឿង, និយាយទូរស័ព្ទ ១០គ្រឿង, អត់ប័ណ្ណសំគាល់យានយន្ត ០៦គ្រឿង, ដឹកសំពីងសំពោង ០១គ្រឿង , អត់ស្លាកលេខចំនួន ០២គ្រឿង និងពុំមានបាតុភាពអី្វកើតឡើង ពេលសមត្ថកិច្ចចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរនេះទេ។

សូមបញ្ជាក់ថា សម្រាប់ទូទាំងប្រទេសកម្ពុជា កម្លាំងនគរបាលជាតិប្រមាណជិត ០៤ពាន់នាក់ បានដាក់ពង្រាយជិត ៦០០ទីតាំង ដោយប្រើប្រាស់មធ្យោបាយក្នុងយុទ្ធនាការនេះចំនួន ៣៦៤គ្រឿង។ ក្នុងនោះ មានរថយន្ត ៦៦គ្រឿង និងម៉ូតូ ២៩៨គ្រឿង ដេីម្បីរង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ចរាចរ ដែលទើបចេញអនុវត្តថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភា
ឆ្នាំ២០២០នេះតទៅ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង