សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់​ ពាក់ពន្ធ័ករណី​ជួញដូរ​គ្រឿងញៀន​ នៅ​ស្រុក​កូន​មុំ​

​ខេត្តរតនគិរី​៖​ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កូន​មុំ​ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​អង្គ្រង​ បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ ០៥​នាក់​ ទាក់ទិនករណី​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ ស្ថិត​នៅ​ត្រង់​ចំណុច​ ផ្ទះ​ជនសង្ស័យ​ ស្ថិតនៅភូមិ​បី​ ឃុំ​ស្រែ​អង្គ្រង​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ នៅម៉ោង​ ៩​ និង​៣០នាទី​ថ្ងៃ​ទី​១​ខែឧសភា​ ឆ្នាំ​២០២០​។​

​មន្ត្រី​នគរបាល​ស្រុក​កូន​មុំ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ មាន​បក្ខពួក​ ០៥​នាក់​រួមមាន៖

១​- ឈ្មោះ​ ឡេ​ង​ ល​វណ្ណ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​

២​- ឈ្មោះ​ ជា​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ខ្មែ​រ

៣- ឈ្មោះ​ ថា​ ពិសី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​

៤​- ឈ្មោះ​ យ៉ា​ សុះ​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ឥ​ស្លា​ម​ មុខរបរ​កម្មករ​។ ជនសង្ស័យទាំង​ ០៤​នាក់​ខាងលើនេះ រស់នៅ​ក្នុងក្រុមហ៊ុន​ហង់​អា​ញ់​ ស្ថិតក្នុងភូមិ​បី​ ឃុំ​ស្រែ​អង្គ្រង​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​។

៥​- ឈ្មោះ​ អែ​ល​ រ៉ូ​នី​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ឥ​ស្លា​ម​ មុខរបរ​កម្មករ​ ស្រុក​កំណើត​ ភូមិ​តឺ​ន​ ឃុំ​តឺ​ន​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ។​
ចំណែក​វត្ថុ​តាង​ដកហូតបានរួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន ១៤​ថង់​តូច​ និង​០១​ថង់​ធំ​ (ទម្ងន់​មិន​ទាន់​ថ្លឹង​), ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ​ ពណ៌​ខៀវ​ លេខ​៥៥ P១.១៥៨៧៧៧​ គ្មាន​ស្លាក​លេខ​, ខ្សែដៃ​ទង់ដែង​ពណ៌​លឿង​ចំនួន​មួយ​ខ្សែ​, ទូរ​ស័ព្ទ​ដៃ​ ០៨​គ្រឿង​ និង​សម្ភា​រសម្រាប់​សេព​គ្រឿងញៀនមួយ​ចំនួន​ទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ រួម​និង​វត្ថុ​តាង​ ត្រូវ​បាន​ឃាត់ខ្លួន​ និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​ ដើម្បី​សាកសួរឈានទៅកសាងសុំ​ណុំ​រឿង​ បញ្ជូន​ទៅ​កាន់សាលាដំបូង​ខេត្តរតនគិរី​ ដើម្បីបន្តនិ​តី​វិធី​ច្បាប់៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង