នគរបាល​ស្រុក​បាភ្នំ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​រំលោភ​សេព​ស​ន្ទ​វៈ​ កាលពី៧​ឆ្នាំ​មុន​

ខេត្តព្រៃវែង​៖​ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ​ បានចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាប់ចោទពី​បទ​រំលោភ​សេព​ស​ន្ទ​វៈ​ ប្រព្រឹត្តនៅភូមិ​ថ្ម​ទ្រាំង​ ឃុំរ​ក្សជ័យ​ ស្រុក​បាភ្នំ​ កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​

ចំពោះករណីនេះ ​មន្ត្រី​នគរបាល​ស្រុក​បាភ្នំ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រូបនេះ ឈ្មោះ​ ជិន​ សា​ខឿន​ ភេទ​ប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ មាន​ទី​លំ​បច្ចុប្បន្ន​ ភូមិ​តា​ម៉ា​ ឃុំ​បឹង​ព្រះ​ ស្រុក​បាភ្នំ​។​

ជនសង្ស័យរូបនេះ ត្រូវ​បាន​នគរបាល​ស្រុកបាភ្នំ ចាប់​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១១​ និង​០០​នាទី​ ស្ថិត​នៅ​ចំណុច​ភូមិ​តា​ម៉ា​ ឃុំ​បឹង​ព្រះ​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ​ ដើម្បី​សាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលសការ ចាត់ការ​តាម​នីតិវិធី​ជាបន្តទៀត៕

​​ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង