នគរបាលខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីជួញដូរគ្រឿងញៀន

ខេត្តកណ្តាល៖ កម្លាំងជំនាញគ្រឿងញៀនស្រុកពញាឮ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដែក និងវិហារលួង បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ជាប់ពាក់ពន្ធ័ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៥០នាទី នៅចំណុច ផ្ទះរបស់ឈ្មោះ មាស កំសត់ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ មាស កំសត់ ហៅ សួន កំសត់ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិ អំពិលដាំទឹកឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញាជួញដូរ (មាន០៤កញ្ចប់ ,មធ្យម០១, តូច០៣, នៅជាប់ខ្លួន០១កញ្ចប់ និងឆែកឆេរ រកឃើញ០៣កញ្ចប់) សកម្មមានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) និងជាមុខសញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ655 ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ចេញដោយប្រធានក្រុមប្រឹក្សាជុំនំជម្រះ ឆៃ វិវឌ្ឍនា សាលាដំបូងខេត្តកណ្តាល។

២- ឈ្មោះ ញឹម សារាជ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងផ្សារដែក ទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន) រក្សាទុក(មាន០៦កញ្ចប់តូច) នៅជាប់ខ្លួន។

៣- ឈ្មោះ ប្រាក់ ហាក់ ហៅអាខ្មៅ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងកាត់កញ្ចក់ ទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។

៤- ឈ្មោះ ប្រាក់ នី ហៅទិច ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន) រក្សាទុក(មាន០១កញ្ចប់តូច)នៅជាប់ខ្លួន។

៥- ឈ្មោះ យ៉ាន់ ម៉េងស្រៀង ហៅទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ ពាជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។

៦- ឈ្មោះ រឹត ពិសិទ្ធ ហៅ ប៉ាង ជនជាតិខ្មែរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត ទីលំនៅ ភូមិពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។

៧- ឈ្មោះ សុខ រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្មងទឹកនោម (ឃាត់ខ្លួន) រក្សាទុក (មាន០១កញ្ចប់តូច)ជាប់ខ្លួន។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបាន៖ សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០៦កញ្ចប់ (កញ្ចប់មធ្យម០១ កញ្ចប់តូច០៣) ទម្ងន់ ២,៤០ក្រាម, ម្សៅក្រាមសថ្លា ដែលសង្ស័យជាសារធាតុញៀន ចំនួន ០៦កញ្ចប់តូច ទម្ងន់ ២,១៦ក្រាម, ទូរស័ព្ទដៃ ចំរុះចំនួន ០៧គ្រឿង, វិទ្យុទាក់ទង់ ម៉ាក MODONONA ចំនួន ០១គ្រឿង, ឧបករណ៍សម្រាប់ច្រក វិចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន, ម៉ូតូចំនួន ០២គ្រឿង(ម៉ាកហុងដា C125 ព៌ណខ្មៅ ស្លាកលេខ ភ្នំពេញ1HD5468 និង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1BA 3774)។

សមត្ថកិច្ច បានឲ្យដឹងបន្តថា សភាពនៃរឿងហេតុ គឺនៅថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញគ្រឿងញៀន បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅភូមិកើតហេតុបានផ្តល់ព័ត៌មានមកថា មានក្រុមជនសង្ស័យ កំពុងប្រមូលផ្តុំគ្នា ធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
ភ្លាមៗ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ ក៏បានចុះសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដែក និងវិហារលួង ចុះដល់កន្លែងកើតហេតុ ក៏បានឃើញជនសង្ស័យ ០១ក្រុមប្រមូលផ្តុំគ្នានៅចំណុចកើតហេតុខាងលើ ហើយសុទ្ធសឹងជាមុខសញ្ញាគ្រឿងញៀន ក៏បានបង្ក្រាប ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាង នៅជាប់ខ្លួនបានមួយចំនួន និងឆែកឆេរ ចាប់យកបានគ្រឿងញៀនមួយចំនួនទៀត ដូចមានបញ្ជាក់ក្នុងវត្ថុតាងដកហូតខាងលើ រួបក៏បានបញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

សមត្ថកិច្ចបន្តថា នៅចំពោះមុខកម្លាំងជំនាញ ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះ ពួកគេបានទិញមកពីឈ្មោះ ក្តឹប ភេទប្រុស នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីយកមកលក់ ដោយក្នុង០១កញ្ចប់តូច លក់បានពី ៣ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ ទាំង០៧នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង