អ្នកជំងឺកូវីដ-១៩ នៅសល់០២នាក់ទៀតទេ បន្ទាប់ពីបុរសខ្មែរម្នាក់នៅព្រះសីហនុ បានជាសះស្បើយ

ខេត្តព្រះសីហនុ៖ នៅម៉ោង ០៧ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា បុរសខ្មែរអាយុ ៥៨ឆ្នាំ ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយភ្ញៀវទេសចរជនជាតិបារាំង នៅខេត្តព្រះសីហនុ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយៗ ក៏មិនមានករណីអ្នកឆ្លងជំងឺថ្មី ត្រូវបានរកឃើញបន្ថែមទៀតនោះទេ។ ដូច្នេះកម្ពុជា នៅសល់អ្នក​ជំងឺត្រឹម ០២នាក់ទៀតតែប៉ុណ្ណោះ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភានេះ កម្ពុជា គ្មានករណីឆ្លងថ្មីកូវីដ-១៩ ចំនួន២០ថ្ងៃជាប់ៗគ្នារួចមកហើយ។

សរុបអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួន ១២២នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១២០នាក់, គ្មានអ្នកស្លាប់ និងមានអ្នកជំងឺ ០២នាក់ទៀត កំពុងព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង