អគ្គសនីខេត្តព្រះសីហនុ ជូនដំណឹងចំពោះការដាច់ភ្លើង ក្នុងក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំអគ្គិសនីខេត្តព្រះសីហនុ បានជូនដំដឹងថា នៅម៉ោង ០៨ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកបច្ចេកទេសអគ្គិសនីខេត្តនេះ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ និងអនុស្ថានីយស្ទឹងហាវទ្វារចរន្ត(F5A), ទ្វារចរន្ត(F11A), ទ្វារចរន្ត(F6B), ទ្វារចរន្ត(Feeder-E) កាត់ចេញបន្ទប់ភ្លើងលេខ PTT-16 រហូតដល់ទូរចែកចាយ D01 និងកាត់ចេញពីទូរចែកចាយ D04 រហូតដល់រដ្ឋករទឹកវត្តក្រោម និងទ្វារចរន្ត(F8B) ចូលតំបន់អូរត្រេះ ដើម្បីឲ្យក្រុមហ៊ុន EM ក្រុមហ៊ុន EPS និងក្រុមហ៊ុន SNKRP ធើ្វការរុះរើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ២២គីឡូវ៉ុល ដកនិងដាំបង្គោលបណ្តាញ និងរុះរើប្រអប់នាឡិកាស្ទង់ ដើម្បីសម្រួលដល់ក្រុមការងារកងវិស្វកម្មធ្វើការស្ថាបនា និងពង្រីកផ្លូវ..។

មន្ត្រីអគ្គិសនីខេត្តព្រះសីហនុ បញ្ជាក់ថា ការស្ថាបនា និងការពង្រីកផ្លូវក្នុងក្រុងនេះ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រដូចខាងក្រោម៖

១- ភូមិ០១, ភូមិ០២ , ភូមិ០៣ ស្ថិតក្នុងសង្កាត់លេខ០១

២- ភូមិ០១, ភូមិ០២ , ភូមិ០៣ ស្ថិតក្នុងសង្កាត់លេខ០២

៣- ភូមិ០១, ភូមិ០២ , ភូមិ០៣ ស្ថិតក្នុងសង្កាត់លេខ០៣

៤- ភូមិ០១, ភូមិ០២ , ភូមិ០៣, ភូមិ០៤, ភូមិ០៥, ភូមិ០៦ ស្ថិតក្នុងសង្កាត់លេខ០៤
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះបញ្ហានេះ ថ្នាក់ដឹកនាំអគ្គិសនីខេត្តព្រះសីហនុ បានអះអាងថា ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៨ និង៣០ នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។

ត្រង់ចំណុចនេះ អគ្គិសនីខេត្តព្រះសីហនុ សូមការយោគយល់ពីដំណាក់វិស័យឯកជន, ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សូមការអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី ក្នុងក្រុងព្រះសីហនុនេះ ដោយអនុគ្រោះផង៕
ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង