ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វព្រៃកម្រលែងចូលព្រៃ ដើម្បីអភិរក្សតាមផែនការគ្រោងទុក.

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អ្នកអភិរក្សនិយមសត្វព្រៃកម្រ និងជាប្រធានក្រុមការងារមនុស្សធម៌អូរបី (O3) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា នៅថ្ងៃទី០២ ខែឧសភានេះ បានដឹកនាំក្រុមការងារនាំយកសត្វពង្រូលមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ នាភូមិសាស្ត្រសង្កាត់កោះរ៉ុង។

លោកឧកញ៉ា បន្តថា សត្វពង្រូលមួយក្បាលនេះ រូបលោកទទួលបានពីជនបរទេសមួយគ្រួសារ បាននាំយកមកប្រគល់ជូនរូបលោក ដើម្បីចូលរួមចំណែកក្នុងផែនការអភិរក្សសត្វព្រៃកម្រជាមួយក្រុមការងារ របស់លោក។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEES BOAT CAMBODIA)ផងនោះ បានថ្លែងអំណរគុណដល់ជនបរទេស ដែលជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែង មានទីតាំងនៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដែលបានប្រគល់សត្វពង្រូលមួយក្បាល ដើម្បីនាំយកទៅលែងឲ្យរស់នៅក្នុងតំបន់ព្រៃធម្មជាតិនាឱកាសនេះ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា តាមការរៀបរាប់ របស់ជនបទេស ដែលជាម្ចាស់សត្វពង្រូល បានឲ្យដឹងថា សត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងរីស៊ត របស់គាត់ រួចក៏បានចាប់សត្វពង្រូលមួយក្បាលនោះទុក ព្រោះបារម្ភខ្លាចមានអ្នកផ្សេងចាប់បាន ហើយអាចយកទៅសម្លាប់។ ក្រោយពេលចាប់សត្វពង្រូលមួយក្បាលនោះបានហើយ ក៏បានទាក់ទងស្នើជួបលោកឧកញ៉ា ដើម្បីប្រគល់សត្វពង្រូលនោះ ដើម្បីនាំយកទៅលែងឲ្យរស់នៅទីតាំងមានសុវត្ថភាព ដែលរូបលោកឧកញ៉ា បានរៀបចំឡើង។

ជនបរទេសរូបនេះ បន្តទៀតថា ការដែលរូបគាត់ស្ម័គ្រចិត្តប្រគល់សត្វពង្រូលមួយក្បាលនេះ ជូនលោកឧកញ៉ា ក៏ព្រោះតែកន្លង ជនបរទេសរូបនោះ បានឃើញសកម្មភាពអភិរក្សសត្វព្រៃ របស់លោកឧកញ៉ា តាមរយៈការបង្ហោះ វីដេអូ បង្ហាញពីសកម្មភាព ចូលចិត្ត និងស្រឡាញ់ការពារ អភិរក្ស និងតែងនាំយកសត្វព្រៃកម្រជាច្រើនប្រភេទ លែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។

ផ្តើមពីបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បាមថ្លែងអំណគយណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេស ដែលបាននាំយកសត្វព្រៃគ្រប់ប្រភេទមកប្រគល់ជូនរូបលោក ដើម្បីចូលរួមចំណែកអភិរក្សសត្វព្រៃជាមួយក្រុមការងសរ របស់លោកជាបន្តបន្ទាន់មកនេះ។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សូមចូលរួមថែរក្សាការពារសត្វព្រៃគ្រប់ប្រភេទ ឲ្យបានគង់វង្ស តាមរយៈកុំប្រមាញ់ កុំសម្លាប់ នុងកុំធ្វើជំនួញ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការងារថែរក្សាការពារសត្វព្រៃកម្រ ឲ្យសម្បូរបែបនិងជួយការពារបរិស្ថានធនធានធម្មជាតិឲ្យបានប្រសើរឡើងថែមទៀត៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង