អ្នកនាំពាក្យក្រសួងធម្មការ៖ ករណីព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រីផ្អើល Facebook បានបញ្ជូនទៅគណៈសង្ឃនាយកពិនិត្យហើយ..!

រាជធានីភ្នំពេញ៖ តើករណីបែកធ្លាយឃ្លីបវីដេអូឃ្លីប បង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា មានការខឹងសម្បារជាខ្លាំង។

ចំពោះបញ្ហានេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះថា ករណីនេះ ព្រះសង្ឃ ឡុង ចន្ថា បានបញ្ជូនទៅគណៈសង្ឃនាយក ដើម្បីពិនិត្យស្រាវជ្រាវរួចហើយ។

លោក សេង សុមុនី ក៏បានឲ្យដឹងដែរថា ព្រះសង្ឃ ឡុង ចន្ថា ធ្លាប់បានទទួលលិខិតព្រមានម្តងរួចមកហើយ ពីក្រសួងធម្មការ និងសាសនា ពាក់ព័ន្ធការទេសនា ប៉ុន្តែបែរជាទៅជាជេរបញ្ចោរទៅវិញ..។

ទន្ទឹមគ្នានេះ លោក សេង សុមុនី ក៏បានបញ្ជាក់ថា លោកនឹងជំរុញករណីនេះ ទៅគណៈសង្ឃនាយក ដើម្បីមាននីតិវិធីទៅលើការចោទប្រកាន់ សង្ឃ ឡុង ចន្ថា ឲ្យបានឆាប់តាមអាចអនុវត្តទៅបាន។

យ៉ាងណាក៏ដោយចុះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬ www.cambodiatoday.news នៅមិនទាន់អាចមានប្រភពទាក់ទង ព្រះសង្ឃ ឡុង ចន្ថា ដើម្បីស្នើការបំភ្លឺ ចំពោះការចោទប្រកាន់ ឬភាពមិនប្រក្រតីខាងលើបានទេ នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះ៕


ប្រភព៖ fb. Seng Moliny

អត្ថបទដែលជាប់ទាក់ទង