រទេះភ្លើងបុកគ្នាជាមួយរថយន្តស្ទូច ផ្អើលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០២ ខែឧសភាឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតនៅលើផ្លូវដែក ដោយផ្លូវរថភ្លើង​បុក​រថយន្ត​ស្ទូច​ ដែលត្រូវតៃកុងឡានស្ទូចចត​ទុក​ចោលនៅលើផ្លូវរថភ្លើង ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលឲ្យដឹងថា រថយន្តដែលចតលើផ្លូវរថភ្លើងខាងលើនេះ ម៉ាក​HYUNDAI ពណ៌​ស​លាយ​ខៀវ ពាក់​ផ្លាក​លេខ ភ្នំពេញ 3E-3529 (អ្នកបើកបរគេចខ្លួនបាត់)។

មិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច លើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថាមានមនុស្សរបួស ឬខូចខាតរថយន្ត និងរថភ្លើង បណ្តាលមកពីការបុកគ្នានេះ នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង