អគ្គស្នងការ​រង​នគរបាល​ជាតិ​ ណែនាំ​៣​ចំណុច​ ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកថ្មី

​រាជធានី​ភ្នំពេញ​៖​ លោក ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ជម្រាប​ជូន​លោកស្នងការ​រង​ និង​លោកនាយ​ការិយាល័យ​ទាំង​ ២៥​រាជធានី​-ខេត្ត​ នៅទូទាំងប្រទេសកម្ពុជា សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖

១- ករណី​យានយន្ត​មាន​បំពាក់​ផ្លា​ក​លេខ​ សូមកុំ​ឃាត់​ត្រួតពិនិត្យ​រក​ករណី​ល្មើស​ផ្សេងៗ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ។​

២- ករណី​ឆៀក​ផុត​សុពលភាព​ សូមកុំ​ឃាត់​ពី​ន័យ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ដើម្បី​ទុក​ពេល​ទៅ​ធ្វើ​ឆៀក​។​

៣- ករណី​មាន​ប្រតិកម្ម​កើត​នៅ​រាជធានី​-ខេត្ត​ណា​ សូម​រាជធានី​-ខេត្ត​នោះ​ ប្រតិកម្ម​ឆ្លើយ​តប​អោយ​បាន​ទាន់​ពេល​៕

អត្ថបទដែលជាប់ទាក់ទង