ពលរដ្ឋរស់ខេត្តឧត្ដរមានជ័យ ប្រឈមអត់ការងារធ្វើ ក្រោយពេល លោក វ៉េង សាខុន អនុញ្ញាតឲ្យក្រុមហ៊ុន លឹម ស៊ីវ​ ម៉ី នាំសត្វជ្រូក ចូលកម្ពុជា ផ្តាច់មុខ..

ខេត្តឧត្ដរមានជ័យ៖​ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានត្អូញត្អែថា ពួកគាត់អាចនឹងប្រឈមមុខអត់ការងារធ្វើក្រោយពី លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខារុក្ខាប្រម៉ាញ់ និងនេសាទ បានបើកជំហរឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ក្ដោបសេដ្ឋកិច្ចទីផ្សារក្នុងការនាំសត្វជ្រូករស់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា កាន់តែច្រើនលើសលុប និង បិតមិនឲ្យក្រុមហ៊ុនមួយចំនួនទៀត បន្តអាជ្ញាបណ្ណ័ ក្នុងការដឹកជព្ជួានសត្វជ្រូក ចូលមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។

ប្រជាពលរដ្ឋ ព្រួយបារម្ភថា ពួកគាត់អាចប្រឈមអត់ការងារធ្វើ ហើយនាំគ្នាធ្វើចំណាក់ស្រុកកាន់តែច្រើន ដើម្បីស្វែងរកការងារថ្មី នៅឯក្រៅប្រទេស។

តាមប្រភពពីមន្រ្តីរាជការមួយចំនួន រស់នៅខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា បើសិនជា​ លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ផ្ដល់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ីក្ដោប សេដ្ឋកិច្ចទីផ្សារ ក្នុងការដឹកជព្ជួានសត្វជ្រូករស់ មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ផ្ដាច់មុខ ឯក្រុមហ៊ុនផ្សេងទៀត អត់បានបន្ត អាជ្ញាប័ណ្ណ ឬលិខិតអាជីវកម្មនោះទេ ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ជាច្រើននាក់ នឹងប្រឈមអត់ការងារធ្វើ ហើយធ្វើចំណាក់ស្រុកកាន់តែច្រើន។ ព្រោះថា សព្វថ្ងៃក្រុមហ៊ុន លឹម ស៊ីវម៉ី គឺប្រើប្រាស់សុទ្ធតែបច្ចេក វិជ្ជា សម្ភារទំនើប ក្នុងការលើកដាក់សត្វជ្រូកឡើងរថយន្ត ដោយមិនប្រើកម្លាំងកម្មករច្រើនទេ។

ផ្តើមពីបញ្ហានេះ ពលរដ្ឋបញ្ជាក់ថា ជាមូលហេតុដែលធ្វើឲ្យកម្មករលីសែង ដែលប្រើប្រាស់ដោយកម្លាំង ត្រូវចាក់ចេញឃ្លាតឆ្ងាយពីប្រពន្ធកូនស្រុកកំណើត ដើម្បីស្វែងរកការងារធ្វើនៅឯប្រទេសជិតខាង។

ប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តឧត្ដរមានជ័យ បានសំណូមពរ ដល់លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តមានជ័យ និងជាគណៈបញ្ជាការឯកភាពខេត្ត ជាពិសេស លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម សូមមេត្តាយោគយល់ និងបន្តអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន កែវ ឋានៈមង្គល មានគោលការនាំជ្រូកចូលដូចក្រុមហ៊ុន ដ៏ទៃទៀតផង់ បើពុំដូច្នោះទេ បងប្អូនប្រជាពលរដ្ធ នឹងជួបការលំបាក ព្រោះថា ពួកគាត់នឹងប្រឈមអត់ការងារធ្វើ ដោយសារតែសព្វថ្ងៃនេះ ពិបាករកការងារធ្វើ ដើម្បីរកប្រាក់ចំណូល សមរាប់ចិញ្ចឹមគ្រួសារ ណាស់តាំងពីផ្ទុះជំម្ងឺកូវីដ-១៩ បានរាតត្បាតរួចមក។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ ខេត្តឧត្តមានជ័យ សំណូមពរដល់ លោក វ៉េង សាខុន រដ្ធមន្រ្តីក្រសួងកសិកម្ម រុក្ខារប្រម៉ាញ់ និងនេសាទ មេត្ដាយោគយល់ដល់បងប្អូនប្រជាពលរដ្ធ ដែលរស់នៅក្នុងខេត្តឧត្ដរមានជ័យ ដោយអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង