បុរសម្នាក់ស្លាប់ក្នុងរថយន្តដឹកទំនិញ សមត្ថកិច្ចថា ខ្យល់គ

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបសលខេត្តកោះកុង បានឲ្យដឹងថា បុរស​ម្នាក់ ជាអ្នកបេីកបររថយន្ត​ដឹក​ថ្មគ្រួស​​​ ត្រូវបានគេប្រទះឃើញដេក​ស្លាប់​ នៅ​ក្នុង​រថយន្ត​ កាលពីព្រឹកថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណោតតាបាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

សមត្ថកិច្ច បានស្រង់សំដី របស់បង​ប្រុស​របស់​ជនរងគ្រោះ​ មកបញ្ជាក់ថា ប្អូន​គាត់មាន ឈ្មោះ សុខ តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបើករថយន្តដឹក​ដី មានទីលំនៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បុរសរូបនេះបន្តថា ដោយសាររថយន្ត​ខូច​ ពួកគេក៍បាន​ចត​រថយន្តដេក​នៅ​មូលដ្ឋានខាងលើមួយ​យប់​ ស្រាប់តែ​ព្រឹក​ឡេីង​ ក៏ឃេីញជនរងគ្រោះដេក​ស្លាប់​ ក្នុង​រថយន្ត។

សមត្ថកិច្ចបន្តថា ក្រោយពីការពិនិត្យ សមត្ថកិច្ចបញ្ជាក់ថា ជន​រងគ្រោះ​ស្លាប់ដោយសារ បញ្ហា​សុខភាព​ (ខ្យល់គរ) ហើយពេលនេះ បានប្រគល់ជូនសាច់​ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង