ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី នឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ក្រោយបែកធ្លាយសារសំឡេងញ៉ែស្រីស្អាត

ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលពុទ្ធបរិស័ទ និងមហាជនស្គាល់ច្រើន តាមរយៈបណ្តាញសង្គមកន្លងមក កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចថា នឹងសុំលាចាកពីសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០..។

យោងតាមកិច្ចសន្យាដែល ភិក្ខុ ឡុង ចន្ថា បានសរសេរផ្ទាល់ប្រគេនមន្ត្រីសង្ឃមានខ្លឹមសារថា ការត្រៀមលាចាកសិក្ខាបទនេះ ដើម្បីកុំឲ្យប៉ះពាល់វិស័យព្រះពុទ្ធសាសនា ក្រោយបែកធ្លាយសំឡេងឆ្លងឆ្លើយជាមួយស្ត្រីម្នាក់៕

អត្ថបទដែលជាប់ទាក់ទង