គ្មានអ្នកឆ្លងជំងឺកូវី-១៩ថ្មីទៀតទេ ខណៈនៅសល់អ្នកជំងឺតែ២នាក់កំពុងព្យាបាល..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ក៏ដូចថ្ងៃម្សិលមិញដែរ មិនមានករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទៀតទេ ហើយក៏មិនមានអ្នកជំងឺជាសះស្បើយដែរ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយពីជំងឺមានចំនួន១២០នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសល់ ០២នាក់ទៀត។ សរុបអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួន ១២២នាក់។

យ៉ាងនេះក្តី ក្រសួងសុខាភិបាល អះអាងថា នៅតែបន្តរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារជាចាំបាច់នូវអនាម័យ ដើម្បីរួមគ្នា ទប់ស្កាត់មិនឲ្យមានអ្នកឆ្លងជំងឺកូវីដ-២៩ថ្មីទៀត នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង