ឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធ៌មខេត្តព្រះសីហនុ ​អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមជិះកង់ដើម្បីសុខភាព​

ខេត្តព្រះសីហនុ៖ ប្រធានក្រុម​កង់មនុស្សធម៌ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឬទាំងចាស់ក្មេង ឲ្យចូលរួមហាត់ប្រាណ ឬជិះកង់ដើម្បីបង្កើនឲ្យសារពាង្គកាយរឹងមាំ ជាពិសេសឲ្យមនុស្សគ្រប់ៗរូបមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ ដែលអាចនឹងកើតមានឡើង..។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធ៌មអូរបី ប្រចាំក្រុងព្រះសីហនុផងនោះ ក៏បានរំលឹកដល់យុវជន ត្រូវងាកមកលេងកីឡា ដើម្បីសុខភាពពេលទំនេរពីការសិក្សា ឬធ្វើកិច្ចការងារផ្សេងៗ ដោយជៀសឲ្យផុតពីអំពើអប្បាយមុខ មានដូចជា៖​​ ល្បែង ​និងគ្រឿងញៀនជាដើម..។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.c, Cambodia) ផងនោះ ក៏បានស្វាគមន៍ សមាជិកទាំងឡាយណា ដែលចង់ចូលរួមជិះកង់ ជាមួយក្រុមកង់មនុស្សធ៌ម ប្រចាំខេត្តព្រះសីហនុ របស់លោក។ ហើយថា កម្មវិធីជិះកង់នេះ គឺមានកម្មវិធីជិះ ចាប់ពីម៉ោង ៤:០០​ល្ងាចតទៅ ដោយចំណុចចាប់ផ្តើម ចាប់ពីបុរីប៊ីអែស អូរប្រចាំ ក្រុងព្រះសីហនុ ឆ្ពោះ ទៅតាមផ្លូវមួយចំនួនរួមមាន៖ ​តាមបណ្តោយផ្លូវជាប់មាត់សមុទ្រ ឬជុំវិញក្រុងព្រះសីហនុ ជាពិសេសនៅតាមផ្លូវនានា ដែល​ទើបស្ថាបនាថ្មី មានផ្លូវជំទាវម៉ៅជាដើម..៕

អត្ថបទដែលជាប់ទាក់ទង