សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន៩៦អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូនប្រសារ កូនបង្កើត ព្រមទាំងព្រមទាំងលោក លោកស្រី ត្រូវជាកូន ចៅ ចៅទួត បានរៀបចំពិធីសាសនាប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូលដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។
កូន កូនប្រសារប្រុស ស្រី ចៅ ចៅទួត គ្រប់ រូប សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យ ព្រះរតន ត្រ័យ ដល់វត្ថុសាកសិទ្ធក្នុងលោកតេជះ បារមីទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហា សវេតច្ឆត្រ សូមលោកជួយនាំដំណើរ វិញ្ញាណក័្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគាលៃប្រកប ដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង