ជនជាតិចិនម្នាក់បានស្លាប់ ក្រោយធ្លាក់ពីលើអគារខ្ពស់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ ក្រោយធ្លាក់ពីលើអាគារសណ្ឋាគារមហាសមុទ្រ មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ចំពោះបញ្ហានេះ សមត្ថកិច្ច កំពុងពិនិត្យកោសល្យវិច្ច័យរកអត្តសញ្ញាណ និងរកមូលហេតុ នៃការស្លាប់ របស់បុរសជនជាតិចិន ខាងលើនេះ ដើម្បីឲ្យប្រាកដថា ជាករណីធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើអគារ ឬក៏ជាករណីធ្លាក់ដោយចៃដន្យ..?៕

អត្ថបទដែលជាប់ទាក់ទង