អគ្គិភ័យឆេះផ្ទះអាជីវករលក់ប្រេង និងរាលឆេះរថយន្តខ្ទេចគ្មានសល់ នៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងព័ត៌មានបឋមថា កាលពីព្រឹមមិញនេះ មានអគ្គិភ័យឆេះផ្ទះលក់ប្រេង និងលក់ចាប់ហួយមួយកន្លែង មានទីតាំងនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្រព្រះសីហនុ វេលាម៉ោងប្រមាណ ១០ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រោយកើតហេតុក្រុមសង្គ្រោះ និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យទាំងរដ្ឋ និងក្រុមហ៊ុនឯកជន បានចេញរថយន្តទឹក ដើម្បីជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះនោះ មិនឲ្យឆេះរាលដាលទៅកាន់កន្លែងផ្សេងទៀត។

សមត្ថកិច្ចបន្តថា អគ្គិភ័យនេះ អ្នកជំនាញអគ្គិភ័យ បានជួយពន្លត់ភ្លើងឆេះនោះរលត់អស់ហើយ។ សមត្ថកិច្ចបន្តថា អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះលក់ប្រេង និងលក់ចាប់ហ៊ួយមួយខ្នងស្ទើរទាំងស្រុង, ឆេះរថយន្ត និងសម្ភារៈអស់ជាច្រើនទៀត។

សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ បណ្តាលឲ្យមានអគ្គិភ័យនេះឡើង បណ្តាលមកពីអ្វី ឲ្យពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង