ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល៦៨ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០

រាជធានីភ្នំពេញ៖ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ព្រះវស្សា របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។ ខ្ញុំម្ចាស់ ឆាយ លីណា និងស្វាម៉ី សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល៦៨ព្រះវស្សា។

បពិត្រព្រះករុណា ជាអម្ចាស់ជីវិតថ្លៃវិសេស ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ក្សេមក្សាន្តដល់ប្រជានុរាស្ត្រ របស់ព្រះអង្គ ជានិច្ចនិរន្តរ៍។

សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយពី៖ ខ្ញុំម្ចាស់ ឆាយ លីណា និងស្វាម៉ី ជាកូនខ្មែរ ដែលគោរព និងស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង