លុប​អាជ្ញាប័ណ្ណវិទ្យុ និងគេហទំព័រ​រិ​ទ្ធិសែន​ ព្រោះ​ផ្សាយ​ព័ត៌មាន​បំ​ភ្លេី​ស​ការពិត និងញុះញង់​ឲ្យមាន​អំពេី​ហិង្សា បង្ក​ការ​រេី​ស​អេី​ង​ពូជសាសន៍​

ខេត្តកំពង់ឆ្នាំង​៖ ក្រសួង​ព័ត៌មាន បានសម្រេចលុប​អាជ្ញាប័ណ្ណស្ថានីយ​វិទ្យុ និង គេហទំព័រ រិ​ទ្ធិ​សែន នៅ​ខេត្តកំពង់ឆ្នាំង ដោយចាត់ទុកស្ថាប័នទាំងនេះ បាន​ផ្សាយ​ព័ត៌មាន​បំ​ភ្លេី​ស​ការពិត ញុះញង់​បង្កអោយ​កេី​ត​មាន​អំពេី​ហឹ​ង្សា, បង្ក​ការ​រេី​ស​អេី​ង​ពូជសាសន៍, បង្ករ​អសន្តិសុខ និង ចលាចល​សង្គម ដែលជា​ការរំលោភបំពាន​លើ​វិជ្ជាជីវៈ និង កិច្ចសន្យា​ដែល​សា​ម៉ី​ខ្លួន ​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន។​

​លោក សុខ ឧ​ត្ត​ម នាយក​វិទ្យុ​រិ​ទ្ធិ​សែន នៅ​ខេត្តកំពង់ឆ្នាំង និង​ជា​ចាងហ្វាង​គេហទំព័រ​រិ​ទ្ធ​សែន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ឃាត់ខ្លួន ប៉ុន្តែ​​មិនទាន់​ដឹងថា សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ល្មើស​អ្វី ឬ​តាម​បណ្ដឹង​អ្នកណា​នោះទេ..?​។

​សូមរំលឹកថា កាលពី​ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ ២០២០ លោក​ សុខ ឧ​ត្ត​ម​ បាន​ចុះទៅ​យកព័ត៌មាន រួចបានផ្សាយផ្ទាល់​ព័ត៌មាន ទាក់ទង​នឹង​ការតវ៉ា​ របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជៀប​ ស្រុក​ទឹកផុស។ កាលណោះ ប្រភពបញ្ជាក៎ថា លោក សុខ ឧ​ត្ត​ម បានប្រើពាក្យសម្តី​វាយប្រហារ​ចំៗទៅលើ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្តកំពង់ឆ្នាំង បន្ទាប់មក​នៅ​រសៀល​ថ្ងៃទី១៣ ខែឧសភា ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​។

​ទាក់ទិនបញ្ហានេះដែរ កាលពី​ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២០ ក្រសួង​ព័ត៌មាន​ បានចេញ​សេចក្តីប្រកាស​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ រិទ្ធី​សែន និង​គេហទំព័រ​រិទ្ធី​សែន ​របស់លោក សុខ ឧ​ត្ត​ម ដោយបាន​លើកឡើងថា វិទ្យុរិ​ទ្ធិ​សែន និង​គេហទំព័រ​ឫ​រិទ្ធី​សែន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើសការពិត ញុះញង់ ឲ្យ​មាន​អំពើហិង្សា​រើសអើង​ពូ​សាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​នៅក្នុង​សង្គម រំលោភ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បំពាន​លើ​កិច្ចសន្យា ​របស់​សាមីខ្លួន ដែល​បាន​តម្កល់ទុក​នៅក្នុង​ក្រសួង​ព័ត៌មាន​៕

អត្ថបទដែលជាប់ទាក់ទង