គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកស្រែអំបិល ស្លាប់មនុស្ស២នាក់

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណី បានកើតឡើងនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល១-២ ត្រង់ចំណុចស្ពានអូរជ្រៅ  ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

គ្រោះថ្នាក់ចរាចរណ៍នេះស្លាប់មនុស្សចំនួន ០២នាក់ គឺស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់។ ក្នុងនោះ រងរបួសធ្ងន់ និងស្រាលចំនួន ០៦នាក់ ស្រីចំនួន០៤នាក់។

មន្ត្រីនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្តកុងតឺន័រ ពាក់ស្លាកលេខព្រះសីហនុ 4A 0200 បានបុកជាមួយរថយន្តតូច ម៉ាកហាយលែនដឺ ពាក់ស្លាកលេខ ភ្នំពេញ 2AX 2809  បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរថយន្តទាំងពីរធ្លាក់ចូលអូរ។

មន្ត្រីនគរបាល ឲ្យដឹងថា បច្ចុប្បន្ន រថយន្តទាំងពីរ ត្រូវបាននាំយកទៅតម្កល់ទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។ ចំណែកអ្នករងរបួសធ្ងន់ស្រាល កំពុងត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង