សាកសពបុរសចិនម្នាក់ ត្រូវគេប្រទះឃើញអណ្តែតទឹកជិតឆ្នេរសុខា នាក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា សាកសពមនុស្សប្រុសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រ មកទើលើល្បាក់ថ្មត្រង់ចំណុចពយតាមូង ក្បែរឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចនគរបាល បានផ្តល់ព័ត៌បឋមថា សាកសពបុរសម្នាក់នោះ មានឈ្មោះ TANG SHAOEN ជនជាតិចិន ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៧៩ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ម្តុំសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា តាមការឲ្យដឹង របស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ បានសន្និដ្ឋានបឋមថា សាកសពជនរងគ្រោះ អាចស្លាប់ដោយសារលង់ទឹកប្រហែល ០៣ថ្ងៃមុន។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ បានរក្សាទុកសាកសពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំការសំរេចពីស្ថានទូតចិន និងក្រុមគ្រួសារជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង