ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វអណ្តើកសមុទ្រ ដែលប្រជានេសាទប្រគល់ជូន លែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិដើម្បីអភិរក្ស

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រធំមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ មានទំងន់ជិត២០គីឡូ
ហើយក៏ជាការនាំយកទៅកែងលើកទី១១៦
ដែលរូបលោក បានលែងសត្វល្មិច ឬអណ្តើកសមុទ្រនេះ ឲ្យរស់នៅក្នុងសមុទ្រ ធម្មជាតិវិញ ដើម្បីអភិរក្ស..។

លោកឧកញ៉ា ទៀ វិចិត្រ
ដែលជាប្រធានក្រុមមនុស្សធម៌អូរបី (O3)ផងនោះ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលជាបន្តបន្ទាប់មកនេះ បានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់នេសាទបាន ឬចាប់បានពីក្នុងសមុទ្រ ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់សហគមន៍, មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសប្រជានេសាទសមុទ្រ សូមបន្តចូលរួមការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា តាមរយៈកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕

អត្ថបទដែលជាប់ទាក់ទង