ខេត្តព្រះសីហនុ នឹងមាន​ផ្លូវថ្មើរជើងក្រោមដី២កន្លែង ឆ្លងកាត់ផ្លូវជាតិ​លេខ៤

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បាមឲ្យដឹងថា តាមកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រទឹកដីខេត្តព្រះសីហនុ គឺនៅចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ២១៦+០០ ដល់ ២២២+៧០០ នឹងមាន​ការសាងសង់​ផ្លូវក្រោម​ដីចំនួន ០២កន្លែង សម្រាប់​​ផ្លល់ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​។ ពោលគឺ​មិនធ្វើស្ពានអាកាស​ឆ្លងកាត់ផ្លូវ ដូចនៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតនោះទេ។

ចំពោះការងារស្ថាបនាសាងសង់ផ្លូវក្រោមដីខាងលើនេះ រៀបចំដោយកង​វិស្វកម្ម​តេជោ ហ៊ុនសែន សៀមរាប ដឹកនាំ​ដោយ នាយឧត្តមសេនីយ៍ ខេង សុមេធ ជាអ្នក​ទទួលបន្ទុក​ស្ថាបនា​ផ្លូវក្រោមដីនេះ។ ហើយថា ការ​សាងសង់ផ្លូវនេះ គឺត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ដោយដឹនាំចុះពិនិត្យផ្ទាល់ដោយ លោក នូ វឌ្ឍនៈ​ អនុរដ្ឋលេខាធិការក្រសួង​សាធរណការ៕

អត្ថបទដែលជាប់ទាក់ទង