សម្តេច ស ខេង សម្រេចបញ្ចប់មុខដំណែងវរសេនីយ៍ឯក រុំ សុវិជ្ជា ពីនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ជាផ្លូវការហើយ
ខេត្តកំពង់ធំ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់មុខដំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលចរាចរណ៍ខេត្តកំពង់ធំជាផ្លូវការហេីយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
មូលហេតុ នៃការដកតំណែង លោក រុំ សុវិជ្ជា ប្រភពបញ្ជាក់ថា ក៏ព្រោះតែនមន្ត្រីគរបាលរូបនេះ បានផឹកស្រាស្រវឹងជោគជាំ ហេីយបើករថយន្តបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ ស្របពេលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហារផ្ទៃ កំពុងបេីកយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ជាងនេះទៀត មន្ត្រីនគរបាលរូបនេះ ថែមទាំងបានប្រើពាក្យប្រមាថដល់ លោកអភិបាលខេត្តកំពង់ធំដែលត្រូវជាមេដឹកនាំ របស់ខ្លួន ទាំងរូបគាត់មិនបានដឹងរឿងអ្វីទាំងអស់..៕

