ជនជាតិថៃ បើកឡានទំនិញ បុកនគរបាលចរាចរណ៍​ខេត្តប៉ៃលិន​ ស្លាប់២នាក់ នៅលើផ្លូវជាតិលេខ៥៩

ខេត្តប៉ៃលិន៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ​កាលពី​ម៉ោង​ ១៨ និង៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយ​ករណីបានកេីតឡេីង រវាង​រថយន្ត​ដឹកទំនិញ បុកជាមួយម៉ូតូ​។នៅលើផ្លូវជាតិលេខ៥៩​ ត្រង់ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន​។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យខូចម៉ូតូ ចំនួន ០១គ្រឿង និងស្លាប់មនុស្ស ០២នាក់។

​សមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះ​ទាំង​ពីរមានឈ្មោះ៖

១- ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420​ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

២- ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នក​រួម​ដំណើរ​ បានស្លាប់នៅនឹងកន្លែងកើតហេតុ​។ ជនរងគ្រោះទាំងពីរ​ មាន​ទីលំនៅ​ក្នុង​ភូមិស្រែអន្ទាក់ ឃុំ-ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែកឯភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីកត្តាមនុស្ស បើកបររថយន្ត​ហួស​ល្បឿន​កំណត់​។​

បច្ចុប្បន្ន​ជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង