អាជ្ញាធរក្រុងព្រះសីហនុ បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ ត្រង់ចំណុចអូរពីរ

ខេត្តព្រះសីហនុ៖ ព្រឹកសុក្រ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីតំណាងរដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលដាក់សម្ភារៈផ្សេងៗ លក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ នៅផ្លូវម្តំុអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យុទ្ធនាការនេះ កម្លាំងអាជ្ញាធរ រដ្ឋបាលក្រុង ព្រះសីហនុ បានចាប់យកសម្ភារៈមួយចំនួន ដែលប្រជាពលរដ្ឋនាំយកមកដាក់ នៅលើដីចំណីផ្លូវសាធារៈ ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ លក់ដូរដោយតាំងស្តង់ ឬទុកសម្ភារៈចោលលើចំណីផ្លូវជាដាច់ខាត ព្រោះធ្វើឲ្យបាត់បង់សោភណ្ឌភាពក្រុងផង និងបាត់បង់របៀបរៀបរយសាធារណៈផង៕

អត្ថបទដែលជាប់ទាក់ទង