អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងទទួលការចុះចត របស់យន្តហោះធំៗឆាប់ៗនេះ

ខេត្តព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងអាចទទួលការចុះចត របស់យន្តហោះធំៗ ដូចជា ៖ Airbus A350-1000 – Boeing 777-300ER និងមានជើងហោះហើរត្រង់ មកពីបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក ជាមួយខេត្តព្រះសីហនុផងដែរ។

មន្ត្រីបំរើការងារនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ខាងក្រុមហ៊ុនស្ថាបនាផ្លូវហោះហើរ បានប្រកាសពីការបញ្ចប់ការងារស្ថាបនាផ្លូវហោះហើរក្រាលកៅស៊ូ មានប្រវែង ៣៣០០ ម៉ែត្រ ដែលសម្រេចលទ្ធផលមុនការគ្រោងទុកជិត១ខែកន្លះ។

មន្ត្រីដដែលបន្តថា ចំពោះដំណាក់កាលចុងក្រោយ នៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលនៅសេសសល់ គឺការងារដាក់តម្លើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលអាចនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង