ក្រុមហ៊ុន ជី.ធី.វី.ស៊ី ប្តេជ្ញាអនុវត្តវិធានការការពារជំងឺកូវីត-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាព

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនអូរបរ័ដឹកភ្ញៀវទេសចរមានឈ្មោះថា ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រុមហ៊ុននេះ កំពុងអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំបន្ថែមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដោយប្រុងប្រយ័ត្នបំផុត ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីត-១៩ ឲ្យមានប្រសិទ្ធភាព។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា រាល់ថ្ងៃនេះ ចំពោះដំណើរការដឹកភ្ញៀវទេសចរ ចេញទៅកម្សាន្តតាមបណ្តាកោះនានា រួមមាន៖ ឆ្នេរឋានសួគ៌ កោះរ៉ុង ឬទីតាំងសម្រាកលំហែម៉ាហ្វីយ៉ារីស៊តជាដើម គឺ ខាងក្រុមហ៊ុនបានប្រុងប្រយ័ត្នការពារសុវត្ថិភាព របស់ភ្ញៀវ ដើម្បីការពារឆ្លងជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត ទោះបីជំងឺនេះ ហាក់មានការស្ងប់ស្ងាត់បន្តិច ក្នុងប្រទេសកម្ពុជាបែបណាក្តី។

យ៉ាងណាក៏ដោយចុះ បើតាមការបញ្ជាក់ពីបុគ្គលិកបំរើការងារ នៅលើអូរបរ័ ក្រុមហ៊ុន ជី.ធី.វី.ស៊ី បានឲ្យដឹងដែរថា រាល់ថ្ងៃនេះ ចំពោះការថែរក្សាអនាម័យផ្សេងៗ មានដូចជា៖ វាស់កំដៅភ្ញៀវ, ការបាញ់ថ្នាំសម្លាប់មេរោគក្នុងអូរប័រ និងការបាញ់ទឹកអាកុលសម្អាតដៃ ពេលភ្ញៀវទេសចរឡើងចុះ ឬចេញចូលអូរប័រ គឺក្រុមហ៊ុន G.T.V.C បានអនុវត្តជាប្រចាំថ្ងៃ ដោយមិនធ្វេសប្រហែសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង