រថយន្តកុងតឺន័រ០១គ្រឿង បែកកង់ក្រឡាប់ខ្លួនឯង នៅលើផ្លូវជាតិលេ៤ គីឡូម៉ែត្រ១៣៩-១៤០

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា បានផ្តល់ព័ត៌មានបឋមមកថា មានករណីរថយន្តកុងតឺន័រ ០១គ្រឿង បានក្រឡាប់ខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេ៤ ត្រង់ចន្លោះគីឡូម៉ែត្រ ១៣៩-១៤០ ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីព្រលប់ម៉ោងជាង ៦ព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

សមត្ថកិច្ចបន្តថា រថយន្តជួបគ្តោះថ្នាក់ចរាចរណ៍ខាងលើនេះ បើកបរក្នុងទិសដៅ ចេញពីព្រះសីហនុ ពោះទៅ រាជធានីភ្នំពេញ។ ហើយថា ដើមហេតុនាំឲ្យរថយន្តនេះក្រឡាប់ ដោយសារ រថយន្តបែកកង់មុខ ប៉ុន្តែ មិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

ក្រោយកើតហេតុភ្លាមៗ គេឃើញវត្តមាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមមាន៖ នគរបាល និងកងរាជអាវុធហត្ថបានចុះអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ ដែលកកស្ទះ និងដោះស្រាយការងារទៅតាមនីតិវិធី និងតួនាទីរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង