ថ្ងៃនេះ, ក្រសួងសុខាភិបាល បន្តរកឃើញអ្នកជំងឺកូវីដ-១៩ មួយករណីថ្មីទៀត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះថា ស្រ្តីខ្មែរអាយុ ៣៩ឆ្នាំ ដែលទើបត្រឡប់មកពីដហរដ្ឋអាមេរិច ត្រូវបានរក
ឃើញវិជ្ជមានជំងឺកូវីត-១៩។

សរុបមកក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ថ្មីទៀត ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។

សរុបអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានចំនួន ១២៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ១២២នាក់ និងកំពុងទទួលការព្យាបាលចំនួន០២នាក់៕

អត្ថបទដែលជាប់ទាក់ទង