ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យអធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់បើកទ្វារប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង

រាជធានីភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ ត្រូវបើកទ្វារប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបង្កើនការការពារសន្ដិសុខសណ្ដាប់ធា្នប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីតាមការិយាល័យជំនាញ អធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ ត្រូវ ត្រួតពិនិត្យកម្លាំងឲ្យបានជាប្រចាំ និងដាក់មន្ត្រីប្រចាំការជានិច្ច ដើម្បីចាំបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបង្កើនការការពារសន្ដិសុខសណ្ដាប់ធា្នប់ និងបង្កភាពងាយសករួលដល់ប្រជាពលរដ្ឋរាយការណ៍នៅពេលមានភាពអសន្ដិសុខណាមួយកើតឡើងនៅក្នុងមូលដ្ឋាន។

លោក ស ថេត បន្តថា ការដាក់មន្ត្រីប្រចាំការជានិច្ចនេះ ដើម្បីចាត់វិធានការ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា ក្នុងការបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ការដាក់មន្ត្រីប្រចាំការទាំងយប់ថ្ងៃនេះ ដើម្បីចាត់វិធានការ និងបង្រ្កាបបទល្មើស បានទាន់ពេលវេលា ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង