សម្តេច ហ៊ុន សែន៖ ពលរដ្ឋនៅក្រៅប្រទេស កាន់លិខិតឆ្លងដែនកម្ពុជា អាចវិលចូលស្រុកវិញដោយមិនតម្រូវឲ្យមាន វិញ្ញាបនប័ត្របញ្ជាក់សុខភាពគ្មានជំងឺឆ្លងកូវីដ​-១៩​ទេ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះប្រជាពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយកំពុងធ្វេីដំណេីរ ឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។

សម្តេចតេជោ មានប្រសាសន៍ថា វិធានការនេះ នឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស អាចឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

យ៉ាងនេះក្តី សមហតេច ហ៊ុន សែន បញ្ជាក់ថា ពេលពលរដ្ឋទាំងនោះ វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ គឺ​តម្រូវឲ្យចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាក ថាតេីមានរោគឆ្លង ឬអត់​រោគឆ្លង​ ទេីបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង