រសៀលថ្ងៃនេះ អគ្គភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំកណ្តាលក្រុងព្រះសីហនុ សមត្ថកិច្ចចេញឡានទឹកជួយពន្លត់..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា នៅរសៀលថ្ងៃនេះ មានអគ្គិភយ័ឆេះផ្ទះ របស់ប្រជាពលរដ្ឋមួយកន្លែង មានទីតាំងនៅម្តុំក្រោយកោះទន្សាយ ស្ថិតក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

អគ្គីភ័យនេះ ឆេះនៅវេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

សមត្ថកិច្ចនគរបាល បន្តថា ករណីអគ្គីភ័យខាងលើនេះ ទំនងជាអាចបណ្តាលមកពីការជាងផ្សារដែក។ បច្ចុប្បន្នសមត្ថកិច្ចកំពុងពន្លត់ភ្លើង និងជួយសង្គ្រោះមនុស្ស..។

ភ្លាមៗនោះ សមត្ថកិច្ច មិនទាន់បង្ហាញរបាយការណ៍ពីទំហំនៃការខូចខាត និងមានមនុស្សជួបគ្រោះឬបែបណានោះទេ ដោយរង់ចាំបញ្ជាក់នៅពេលក្រោយ..៕

អត្ថបទដែលជាប់ទាក់ទង