ថ្ងៃទី២៨ ឧសភានេះ អគ្គិសនីខេត្តព្រះសីហនុ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតាមតំបន់ខ្លះក្នុងក្រុង

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំអគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា នៅម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តព្រះសីហនុ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ត(F8A)កាត់ចេញពីទូរចែកចាយ D06 រហូតដល់ LBS កែងអិលវីចាស់, ទ្វារចរន្ត(F10A) កាត់ចេញពីបន្ទប់ភ្លើងលេខ PMT-30 រហូតដល់បន្ទប់ភ្លើងលេខPTT-29 និងកាត់ចេញពីបន្ទប់ភ្លើងលេខS-22 រហូតដល់បន្ទប់ភ្លើងលេខPMT-205, ទ្វារចរន្ត(F7A) កាត់ចេញពីD03 រហូតដល់LBS បន្ទប់ភ្លើងលេខS-24 និងទ្វារចរន្ត(F6B) កាត់ចេញពីLBS ជិតបន្ទប់ភ្លើងលេខPMT-40។

លោក សោ លីម ប្រធានអគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងសារ ឬសេចក្តីជូនដំណឹងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា ចំពោះការផ្អាកចរន្តអគ្គិសនីខាងលើនេះ ប្រយោជន៍ដើម្បីឲ្យក្រុមហ៊ុនEM និងក្រុមការងារបច្ចេកទេសធើ្វការរុះរើខ្សែបណ្តាញ និងបង្គោលបណ្ដាញតង់ស្យុងទាប(LV) និងបណ្តាញតង់ស្យុងមធ្យម(MV) ២២គីឡូវ៉ុល ក្នុងការសម្រួលដល់ក្រុមការងារកងវិស្វកម្មធ្វើការស្ថាបនា និងពង្រីកផ្លូវ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលមានទីតាំងស្ថិតនៅ៖

១- ភូមិ០១ ភូមិ០២ ភូមិ០២ សង្កាត់លេខ០២

២- ភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣

៣- ភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រធានអគ្គិសនីខេត្តព្រះសីហនុ បន្តថា ការដាច់ចរន្តអគ្គិសនីនៅតាមតំបន់ខ្លះ ក្នុងក្រុងព្រះសីហនុនេះ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តភ្លើង ឬចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៧ និង៣០នាទីល្ងាចថ្ងៃដដែលនេះ។

ផ្តើមពីបញ្ហានេះ លោក សោ លីម សូមជូនដំណឹងដល់សាធរណជន ជាពិសេសប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ សូមជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី ខាងលើនេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង