កិច្ចប្រជុំករណីធ្វើអត្តសញ្ញាណកម្មក្បាលដី និងអ្នកកាន់កាប់ដីក្នុងដីរដ្ឋទំហំ ៣៤៧ហិកតា នៃដីទំហំ ៦៨២ហិកតា

ខេត្តព្រះសីហនុ៖ ដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សាករណីធ្វើអត្តសញ្ញាណកម្មក្បាលដី និងអ្នកកាន់កាប់ដីក្នុងដីរដ្ឋទំហំ ៣៤៧ហិកតា នៃដីទំហំ ៦៨២ហិកតា ដែលបានកាត់ចេញពីតំបន់ព្រែកទឹកសាបក្បាលឆាយ ដោយអនុក្រឹត្យលេខ១១៦ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រងព្រះសីហនុ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង និងមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង