ពិធីផ្លាស់ប្តូរមុខតំណែង អភិបាលខេត្តកែប, លោក កែន សត្ថា ចេញ ដាក់លោក សោម ពិសិដ្ឋ ចូល

ខេត្តកែប៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ តែងតាំងមុខតំណែង អភិបាលខេត្តកែប។

ការផ្លាស់ប្តូរនេះ គឺលោក សោម ពិសិដ្ឋ អតីតអភិបាលរងខេត្តកែប ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកែប ជំនួស លោក កែន សត្ថា ដែលត្រូវតែងតាំងមុខតំណែងថ្មីជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង