លោក ជួន ណារិន្ទ៖ ប្រជាពលរដ្ឋ ដែលមានផ្ទះឬអាគារនៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែគ្មានមនុស្សរស់នៅ ត្រូវដាក់សន្តិសុខការពារ ឬមានអ្នកមើលថែជាប្រចាំ ព្រោះមានចោរបន្លំចូលលួចសម្ភារៈ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានអំពានាវដល់ពលរដ្ឋ ដែលមានផ្ទះ ឬអាគារ ប៉ុន្តែគ្មានមនុស្សស្នាក់នៅ ជាប្រចាំ ត្រូវដាក់សន្តិសុខការពារ ឬមានអ្នកមើលថែជាប្រចាំ ដើម្បីបង្ការកុំឲ្យជនខិលខូចចូលទៅលួច ឬសម្ងំប្រព្រឹត្តបទល្មើសផ្សេងៗ..។

សារអំពាវនាវ របស់លោក ជួន ណារិន្ទ បានកើតឡើង ក្រោយពេលក្នុងមូលដ្ឋានក្នុងក្រុងព្រះសីហនុ កើតមានចោរកម្មលួចយកទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ចេញពីក្នុងអគារ ឬសំណង់នានា ដែលគ្មានមនុស្សរស់នៅជាអចិន្ត្រៃយ៍៕

អត្ថបទដែលជាប់ទាក់ទង