ថ្ងៃទី២៩ ឧសភានេះ, អគ្គិសនីខេត្តព្រះសីហនុ ផ្អាកចរន្តអគ្គិសនីនៅសង្កាត់មួយចំនួន

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា ចាប់ពីម៉ោង ០៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ត(F8A) កាត់ចេញពីD06ទៅ LBSកែងអិលវីចាស់,ទ្វារចរន្ត(F7A) កាត់ចេញពីLBS ជិតបន្ទប់ភ្លើងលេខS-24 រហូតនិងកាត់ចេញពីបន្ទប់ភ្លើងលេខS-12 រហូតដល់បន្ទប់ភ្លើងលេខPTT-233 លើFeeder-C, ទ្វារចរន្ត(F3A)កាត់ចេញពីFuse Cute Out ខ្នែងនៅបន្ទប់ភ្លើងលេខPMT-206 និងបន្ទប់ភ្លើងលេខPMT-420 ដើម្បីឲ្យក្រុមហ៊ុនEM និងSNKRP ធើ្វការរុះរើខ្សែបណ្តាញ និងបង្គោលបណ្ដាញតង់ស្យុងទាប(LV) និងបណ្តាញតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុល ក្នុងការសម្រួលដល់ក្រុមការងារកងវិស្វកម្មធ្វើការស្ថាបនា និងពង្រីកផ្លូវ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុរួមមានទីតាំងស្ថិតនៅ៖

១) ភូមិ០១ ភូមិ០២ ភូមិ០២ សង្កាត់លេខ០២

២) ភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣

៣) ភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អគ្គិសនីខេត្តព្រះសីហនុ បញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៧ និង៣០នាទីល្ងាច ថ្ងៃដដែកនេះ។

អាស្រ័យដូចបានជំរាបជូននេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង