សម្ដេច​ ហ៊ុន​ សែន​ ៖​ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អោយបានជ្រាបបន្ថែមលើការប្រកាស របស់នាគារជាតិ នៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតា នៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។

សម្តេចបន្តថា ក្នុងករណីប្រសិនបើ មានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិ នៃកម្ពុជាមិនខាន។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់។

ឆ្លៀតឱកាសនេះ សម្តេចប្រមុខដឹកនាំ ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង