ក្រសួងសុខាភិបាលបាល បានរកឃើញ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ ..

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបាល បានប្រកាសថាបានរកឃើញ អ្នកធ្វើតេស្តវិជ្ជមាននូវជំងឺកូវីដ១៩ មួយនាក់ទៀតហើយ ស្របពេលដែលអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា បានព្យាបាលជាសះស្បើយ០១នាក់បន្ថែម សរុបបានព្យាបាលជាសះស្បើយ នូវអ្នកឆ្លងជំងឺនេះបាន១២៣នាក់។

ចំពោះករណីរកឃើញថ្មីនេះ គឺនៅថ្ងៃទី២៩ ខែឧសភា  ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរការព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយរូបគេបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃវិញ ដោយធ្វើដំណើរតាមរថយន្ត១២កៅអី មានគ្នា១០នាក់ និងអ្នកបើកបរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូរ៉ូណា មានចំនួន១២៥ករណី និង បានព្យាបាលជាសះស្បើយមានចំនួន១២៣នាក់៕

អត្ថបទដែលជាប់ទាក់ទង