អបអរសាទរខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។
ក្នុង ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះ ត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាត នៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ។

ទោះបីឆ្នាំនេះ ប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង