អ្នកមានអាយុចាប់ពី ១៥ឆ្នាំឡេីងទៅ អាចមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ មានអាយុចាប់ពី ១៥ឆ្នាំឡេីងទៅ គឺអាចមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដោយឥតគិតថ្លៃ។

លោកបន្តថា ទីតាំងដែលអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នេះ គឺនៅតាមគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល , អធិការដ្ឋាននគរបាលស្រុក-ក្រុង និងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

ប្រភពfb៖ ឡេង ប៊ុននី

អត្ថបទដែលជាប់ទាក់ទង