ផ្ទេរតំណែងស្នងការខេត្តកែប ដាក់ចូលស្នងការរងខេត្តកំពតចូល

ខេត្តកែប៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលថ្មីខេត្តកែប។

យោងតាមសម្រេច របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួស លោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ៕

អត្ថបទដែលជាប់ទាក់ទង