យប់មិញជនជាតិចិន បើករថយន្តបុករះ នៅខណ្ឌពោធិ៍សែនជ័យ មនុស្សរត់ជាន់ជើងគ្នា

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនជាតិចិនម្នាក់ បានបើករថយន្តព្រូស យ៉ាងលឿន រួចបានបុក រថយន្តម៉ាកវីហ្គោ ដែលកំពុងតែជួសជុលបណ្ដាលឲ្យរអិលទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសកូនក្មេងម្នាក់ ដែលឈរជិតម៉ូតូនោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០ ត្រង់ចំណុចមុខសាលារៀនអន្តរជាតិ ហ្វាម៉ាលី ឃីត តាមបណ្ដោយផ្លូវបេតុង ច្រកចូលវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT.7135 បើកបរដោយជនជាតិចិនម្នាក់ បើកតាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាម៉ិញ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរថយន្ត វីហ្គោរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J.0206 ដែលកំពុងតែជួសជុលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរអិលទៅបុកម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BV.0607 កល់ជាប់ទៅមុខលែងរួច។ គ្រោះថ្នាក់ខាងលើនេះ បានរងរបួសក្មេងតូចម្នាក់រលាត់ ដៃជើង ហើយភ្លាមៗនោះ ត្រូវឪពុកម្តាយ ដឹកទៅមន្ទីពេទ្យ ដើម្បីព្យាបាលលាងរបួស។

ក្រោយកើតហេតុសមត្ថកិច្ច ក៏បានចុះទៅដល់ ដោយបានតម្រូវឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នា តែដោយសារតែសម្របសម្រួលមិនត្រូវក៏ ទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តទាំង ០២គ្រឿងនិងម៉ូតូ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

ប្រភព៖ Narith News

អត្ថបទដែលជាប់ទាក់ទង