ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា បទល្មើសព្រៃឈើបន្តកើតមាននៅមូលដ្ឋាននេះ
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា បានអះអាងថា ទល្មេីសកាប់ឈេីខុសច្បាប់ នៅតែបន្តកេីតមាននៅស្រុកកែវសីមា ជាពិសេសនៅភូមិសាស្រ្តឃុំស្រែឈូក គឺបានបន្តកើតមានយ៉ាងអនាធិបតីដដែល។
ប្រជាពលរដ្ឋរាយការណ៍មកថា បទល្មើសព្រៃឈើនេះ កំពុងកេីតឡេីងពេញបន្ទុក ហើយបទល្មើសនេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីជំនាញ និងសមត្ថកិច្ចដែលឈរជេីងនៅតំបន់នេះ មានការឃុបឃិតគ្នាជាប្រព័ន្ធ ទេីបបទល្មេីសឈេី នៅតែបន្តកេីតមាន បេីទោះជាគណៈកម្មាធិការជាតិដេីម្បីទប់ស្កាត់ និង បង្ក្រាបបទល្មេីសធនធានធម្មជាតិ ទេីបចេញសេចក្តីណែនាំថ្មីៗនេះក៏ដោយ ក៏ក្រុមអ្នកប្រព្រឹតល្មេីសនៅបន្តកាប់ឈេីដឹកជញ្ជូន ស្តុកទុកយ៉ាងអានាធិប្បតេយ្យ។
ជាក់ស្តែង នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពស្រុកកែវសីមា បានរុករកឃើញទីតាំងលួចលាក់ឈើ ប្រភេទលេខ១ (សុក្រម) ចំនួនប្រហែល១០០ដុំ នៅ ៣ទីតាំងផ្សេងៗគ្នា ស្ថិតនៅចំណុចស្រែប៊ុយ ក្នុងភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា។
ប្រតិបត្តិការនេះមានកម្លាំងចម្រុះចូលរួមសហការរួមមាន៖ កម្លាំងកងរាជអាវុធហត្តខេត្តមណ្ឌលគិរី ០២នាក់, កម្លាំងជំនាញបរិស្ថានស្នាក់ការទាំង០៣ ល្ហូត ពូគង់ ភ្នំសេវា ០៦នាក់ យោធា(ក២)០១នាក់ កម្លាំងអធិការ០១នាក់ ប៉ុស្តិ៍រដ្ឋបាល ឃុំស្រែឈូក ០២នាក់ និងអាជ្ញាធរឃុំ ភូមិ ដែលមានកម្លាំងឈជើងនៅចំណុចខាងលើ។
ចំពោះវត្ថុតាងបានប្រគល់ជូនស្នាកការងបរិស្ថានល្ហូត ឃុំស្រែឈូក យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕

