ល្បែងកន្ទុយលេខវៀតណាម បានធ្វើសកម្មភាពអនាធិបតេយ្យទូទាំងក្រុងភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រភពបញ្ជាក់ថា នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ច បានចុះចាប់កូនកញ្ច្រែងឆ្នោតវៀតណាម ជាស្ត្រីម្នាក់ មានទីតាំងនៅក្រោយផ្សារទួលគោក (ប្លុកលក់ផ្កា) របស់បុរសមេធំឈ្មោះ ភ័ណ្ឌ រហ័សនាម (វិមាន១៨) ។

អ្នកច្បាប់និយាយថា ល្បែងកន្ទុយលេខជាមុខរបរខុសច្បាប់ ហើយតាមនីតិវិធី គឺអ្នកកត់ឆ្នោត ឬកូនកញ្ច្រែង អាចឈានដល់៖

១- អាចនឹងធ្វើការអប់រំ ធ្វើកិច្ចសន្យាលែងមកវិញ(លើកទី១)

២- អាចនឹងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី(មិនរាង)

ទាក់ទិនបញ្ងានេះ សាធារណជន មានចម្ងល់ថា ប្រសិនបើសមត្ថកិច្ច ដោះលែង កូនកញ្ច្រែងឆ្នោតវៀតណាម ម្នាក់ខាងលើនេះ, តើអស់លុយ ឬអត់?

ចំពោះចម្លើយ ដែលច្បាស់ទាល់តែសាកសួរអ្នកត្រូវគេចាប់ ហើយដោះលែងរូបនោះទើបមានចម្លើយច្បាស់..?៕

អត្ថបទដែលជាប់ទាក់ទង