មន្ត្រីជំនាញពន្យល់ពីនីតិវិធី ក្នុងការកាត់ឈ្មោះម្ចាស់កម្មសិទ្ធិរថយន្ត

ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានពន្យល់ពីនីតិវិធី ក្នុងការកាត់ឈ្មោះម្ចាស់កម្មសិទ្ធិរថយន្តរួមមាន៖

១- ប្រជាពលរដ្ឋត្រូវទៅដាក់ពាក្យស្នើសុំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងនោះមន្ត្រីជំនាញនឹងប្រាប់ពីឯកសារពាក់ព័ន្ធ ដើម្បីអោយពលរដ្ឋបំពេញមានដូចជា៖

– ពលរដ្ឋត្រូវយកអត្តសញ្ញាណបណ្ណ័ (ច្បាប់ចម្លង) ទៅសុំការបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង-ស្រុក។

– ពលរដ្ឋត្រូវយកឯកសារទិញ លក់រថយន្តទៅសុំការបញ្ជាក់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ដែលយើងរស់នៅ។

ក្រោយបំពេញឯកសារខាងលើនេះរួច មន្ត្រីជំនាញសាធារណការ នឹងរៀបចំកញ្ចប់ឯកសាររួម ដើម្បីអោយពលរដ្ឋយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត។ បន្ទាប់ពីបង់ពន្ធប្រថាប់ត្រារួច ពលរដ្ឋយកឯកសារត្រឡប់ទៅមន្ទីរសាធារណការខេត្តវិញ ជាកិច្ចបញ្ចប់។

ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋអាចសាកសួរព័ត៌មានបន្ថែមពីមន្ត្រីជំនាញមន្ទីរសាធារណការខេត្ត នីមួយៗ ដើម្បីងាយស្រួលក្នុងការ បំពេញនីតិវិធី។

មន្ត្រីជំនាញអះអាងថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ការកាត់ឈ្មោះរថយន្ត មិនបាច់រកម្ចាស់ដើមនោះទេ៕

អត្ថបទដែលជាប់ទាក់ទង